ក្រោយបញ្ចប់ជំនួបជាមួយ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានអះអាងថា លោកនឹងដាក់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខចំនួនពី២៥០នាក់ទៅ៥០០នាក់។លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបថា “សមាគមបានជម្រាបជូន គ.ជ.ប ផងដែរថា សមាគមបានត្រៀមក្រុមការងារ ពី២៥០នាក់ទៅ៥០០នាក់ ជាសាស្រ្តាចារ្យ ជាបញ្ញវន្ត ជាគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត”។
ប្រភព៖ដើមអម្ពិល
https://bit.ly/2pLeu9S