លំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដែលធ្វើរួមគ្នារយៈពេលជិតកន្លះខែ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៩ខែមីនានេះ ដោយបង្ហាញសាច់ដុំខ្លាំងក្លាក្នុងលំហាត់សមយុទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ។ លំហាត់សមយុទ្ធបាញ់គ្រាប់ពិតដែលត្រូវបិទបញ្ចប់នៅថ្ងៃនេះ គឺជាប្រតិបត្តិការកម្ទេចជំរុំរបស់ពួកភេរវករ ដោយប្រើប្រាស់យន្តហោះចម្បាំង និងរថពាសដែក។ ក្រសួងការពារជាតិកម្ពុជាអះអាងថា ការធ្វើសមយុទ្ធនេះ មិនមែនជាការឆ្លើយតបទៅនឹងប្រទេសជិតខាងទេ។
ប្រភព៖RFI
https://bit.ly/2I9Em71