សហភាពអន្តរសភា (IPU) ដែលតំណាងឲ្យប្រទេសចំនួន១៧៣ នៅថ្ងៃទី២៨ មីនា បានថ្កោលទោស និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំពានសិទ្ធិមនុស្សដោយខុសច្បាប់ទៅលើអ្នកតំណាងរាស្រ្តក្នុងប្រទេស៤ គឺម៉ាល់ឌីវ តួកគី វេណេស៊ុយអេឡា និងកម្ពុជា។ សម្រាប់កម្ពុជា សហភាពអន្តរសភា (IPU) បានស្នើឲ្យរដ្ឋអំណាចខ្មែរផ្តល់ភាពស្របច្បាប់ដល់អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំង និងបន្តការចរចាផ្នែកនយោបាយឡើងវិញ។
ប្រភព៖RFI
https://bit.ly/2J0e1cC