បើតាមលិខិតមួយច្បាប់របស់លោក គុជ លី ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ផ្ញើជូនលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកអរគុណលោក សម រង្ស៊ី ដោយថា លោក សម រង្ស៊ី ចាប់អារម្មណ៍លើគណបក្សថ្មីរបស់លោក។ក្រុមមន្រ្តី និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិព្រមទាំងអ្នកតាមដានស្ថានការណ៍នយោបាយ បង្ហាញមន្ទិលពីការប្រកាសរបស់លោក គុជ លី ស្ថាបនិកគណបក្សខ្មែរតែមួយក្នុងការគាំទ្រ និងចូលរួមជាមួយចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ីហើយសង្ស័យថាជាល្បិចទាក់ទាញអ្នកគាំទ្រនិងទាញអតីតបក្សប្រឆាំងឱ្យមានគ្រោះថ្នាក់។
ប្រភព៖VOA
https://bit.ly/2GI3BQO