ប្រសិនបើរៀបចំទាន់ពេលវេលា ក្រុមមេធាវីរបស់លោក កឹម សុខា នឹងដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល នៅថ្ងៃទី៣0 ខែមីនា ឆ្នាំ២0១៨ តែម្តង។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវីមួយរូបរបស់លោក កឹម សុខា ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ការដាក់បណ្តឹងសាទុក្ខ ទៅកាន់តុលាការកំពូល គឺដើម្បីសុំជំទាស់នឹងសាលាឧទ្ធរណ៍ ដែលយល់ស្របជាមួយសាលាដំបូងរាជធានីភ្នំពេញ ក្នុងការពន្យារពេលឃុំលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល៦ខែតទៅមុខទៀត។ ការសម្រេចរបស់សាលាឧទ្ធរណ៍ គឺធ្វើឡើងក្រោយពីបញ្ចប់សវនាការនៅថ្ងៃទី២៧ខែមីនាឆ្នាំ២0១៨។
ប្រភព៖ថ្មីៗ
https://bit.ly/2pQaULE