មន្ត្រីបរិស្ថានកំពុងតែត្រូវបានហៅសាកសួររកអ្នកពាក់ព័ន្ធ ក្រោយពីអ្នកសារព័ត៌មានមួយក្រុម និងមន្ត្រីមូលដ្ឋានបានរកឃើញកំណាត់ឈើធំៗជិត ១០០ កំណាត់នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងស្រុកវាលវែង។អ្នកសារព័ត៌មានអនឡាញ ២៤ អង្គភាពបានចុះស៊ើបអង្កេតបទល្មើសព្រៃឈើរួមគ្នានៅក្នុងស្រុកវាលវែង ចាប់តាំងពីថ្ងៃអង្គារមក ហើយបានរកឃើញទីតាំងស្តុកឈើចំនួន ៤ កន្លែងនៅចំណុចអន្លង់ក្រូច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដោយមានការចូលរួមពីមន្ត្រីមូលដ្ឋានផងដែរ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://bit.ly/2J5J4UH