ពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ដោយសារព្រឹត្តការណ៍នៃការគប់គ្រាប់បែកក្នុងហ្វូងបាតុករ តវ៉ានៅមុខមន្ទីររដ្ឋសភាចាស់ ក្បែរបរមរាជវាំង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ១០០ នាក់ នៅឆ្នាំនេះ មានសភាពស្ងប់ស្ងាត់ និង គ្រួសារជនរងគ្រោះចូលរួមតិចជាងឆ្នាំមុនៗ។អ្នកចូលរួមតិចជាង ៤០ នាក់ នៅព្រឹកថ្ងៃទី ៣០ ខែមីនានេះ ភាគច្រើនជាថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណបក្សភ្លើងទៀន ព្រមទាំងអ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនមានក្រុមគ្រួសារសមាជិកអ្នកស្លាប់ជាច្រើនឡើយចូលរួម ដោយប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល យល់ថា នេះក៏ដោយសារស្ថានការណ៍នយោបាយ មិនល្អ ចំពោះពួកគេ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://bit.ly/2GpjXKR