អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅខុមហ្វ្រែលព្រមានថាខ្លួននឹងមិនចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតអាណត្តិទី៦នេះទេ បើដំណើរការរៀបចំមិនធានាដល់យន្តការប្រជាធិបតេយ្យនោះ។
ការចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិជាដើម ត្រូវសហគមន៍អន្តរជាតិនៃប្រទេសលោកសេរីថ្កោលទោសថាកម្ពុជាកំពុងដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំឭកឲ្យស្តារស្ថានការណ៍នយោបាយនេះឡើងវិញ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ ដើរតាមយន្តការប្រជាធិបតេយ្យ ដោយមានបក្សប្រឆាំងចូលរួមប្រកូតឡើងវិញ ដោយគ្មានការគំរាមកំហែង។
ប្រភព៖ VOD
https://bit.ly/2GstJQ4