សារព័ត៌មានហ្វ្រេសញូវ ស្និទ្ធនឹងរដ្ឋាភិបាលបន្តបញ្ចេញឃ្លីបសំឡេងសន្ទនារវាង លោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ ៧០ ដោយកាត់សំឡេងសន្ទនាជាកង់ៗ។ យ៉ាងហោចណាស់មានឃ្លីបមួយប្រហែលជាត្រូវបានកាត់ត។ លោក ជុន ច័ន្ទបុត្របានថ្លែងថា ការសន្ទនាជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គ្រាន់តែជាការងាររបស់កាសែតក្នុងការជួបជាមួយប្រភពព័ត៌មានប៉ុណ្ណោះ។
ប្រភព៖ ភ្នំពេញប៉ុស្ត៍