ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានយាងមកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០២ មេសា នេះ ដោយមានការទៅដង្ហែពីសំណាក់ថ្នាក់ដឹកនាំនៃរបបក្រុងភ្នំពេញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ និងយាងត្រឡប់មកវិញនៅពេលនេះ គឺស្របពេលដែលអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំង មិនទាន់អាចរកដំណោះស្រាយណាមួយបាននៅឡើយ ដើម្បីទម្លាយភាពជាប់គាំងនយោបាយ ដែលអូសបន្លាយជាច្រើនខែឆ្នាំមកហើយនោះ។ អ្នកវិភាគថា អន្តរាគមន៍របស់ព្រះអង្គក្នុងវិបត្តិនយោបាយ គឺជារឿងដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីស្វែងរកឯកភាពជាតិ។
ប្រភព៖ RFA