រដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញគោលជំហរនយោបាយការបរទេសងាកទៅរកចិនកាន់តែខ្លាំង មួយរយៈពេលចុងក្រោយនេះមជ្ឈដ្ឋានទូទៅកំពុងព្រួយបារម្ភពីគោលនយោបាយការបរទេសរដ្ឋាភិបាលកម្ពុជា ដែលកំពុងបង្កើនទំនាក់ទំនងស្អិតល្មួតជាមួយចិន។ លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ យល់ឃើញថា កម្ពុជាហាក់បាត់បង់គោលជំហររបស់ខ្លួន ក្នុងការប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ ក្រោយពីមានសម្ពាធនយោបាយពីសហគមអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។
ប្រភព៖ ថ្មីៗ