ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា របបក្រុងបានរឹតត្បឹតសេរីភាពកាន់តែធ្ងន់ធ្ងរ ដែលមិនឲ្យមានការជួបជុំ ការបញ្ចេញមតិនៅតាមទីសាធារណៈជាដើម។ ការរឹតត្បឹតនេះ ត្រូវបានអ្នកការពារសិទ្ធិមនុស្សអះអាងថា ប្រជាពលរដ្ឋនឹងងើបតវ៉ាប្រឆាំងរបបក្រុងភ្នំពេញនៅពេលណាមួយមិនខាន ដោយសារតែរបបផ្ដាច់ការនៅលើសកលលោក បានដួលរលំជាបន្តបន្ទាប់ ទោះបីជារបបទាំងនោះ ប្រើកងកម្លាំងប្រដាប់អាវុធបង្ក្រាបប្រជាពលរដ្ឋយ៉ាងណាក្ដី ក៏នៅទីបំផុត មិនអាចឈ្នះកម្លាំងមហាជនបានឡើយ។
ប្រភព៖ RFA