លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារផ្តាំផ្ញើទៅក្រុមកីឡាករទាំងអស់ ក្នុងន័យប្រៀប ទៅអតីតគណបក្សសង្រ្គោះជាតិ (CNRP)ឲ្យទទួលស្គាល់និងព្រមយកលទ្ធផលនៃ ការចាញ់ ធ្វើយ៉ាងណាកុំឲ្យដូចអតីត គណបក្សសង្រ្គោះជាតិ ដែលមិនព្រមទទួលស្គាល់លទ្ធផលនៃ ការចាញ់ឆ្នោត ទើបនាំឲ្យមានបញ្ហានៅក្នុងសង្គមរហូតដល់បច្ចុប្បន្ន ដែលមានអតីតមន្រ្តីបក្សប្រឆាំងនេះជាច្រើន រូបបាននឹងកំពុងជាប់ពន្ធនាគារ ព្រោះមិនព្រមទទួល យកអ្វីដែលជាលទ្ធផលបោះឆ្នោត ទើបនាំឲ្យឈានទៅដល់បំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ កាលពីក្រោយបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដែលដឹកនាំដោយអតីតមេបក្សទាំងពីររូបគឺ លោក សម រង្ស៊ី និងលោក កឹម សុខា។
ប្រភព៖ ដើមអម្ពិល