លោក កឹម សុខា សំដែងសុទិដ្ឋិនិយមថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្នបាន គឺការចរចារវាងភាគីគណបក្សជាប់ឆ្នោតទាំងពីរ។
សហមេធាវីរបស់លោក កឹម សុខា គឺលោក ហែម សុជាតិ មានប្រសាសន៍ថា ក្រុមមេធាវីបានទៅជួបសួរសុខទុក្ខលោក កឹម សុខា កាលពីថ្ងៃទី៤ មេសា លោក កឹម សុខា បានស្នើជាថ្មីម្ដងទៀត ចង់ឲ្យតុលាការដោះលែងរូបលោកនៅក្រៅឃុំ ដើម្បីទៅព្យាបាលជំងឺនៅក្រៅប្រទេស និងមានឱកាសចរចាជាមួយគណបក្សកាន់អំណាច។ លោកបញ្ជាក់ថា លោក កឹម សុខា លើកឡើងថា ជម្លោះនយោបាយនាពេលបច្ចុប្បន្ននេះ គ្មានជម្រើសអ្វីល្អជាងការចរចា រវាងខ្មែរ និងខ្មែរឡើយ។
ប្រភព RFA ៖ https://bit.ly/2GTev6r