អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើង ថា ការមានទោស ឬមិនមានទោស មិនមែនអាស្រ័យ លើការយោគយល់គ្នានោះទេ តែគឺជា រឿងផ្លូវច្បាប់។
ការលើកឡើង របស់លោក សុខ ឥសាន បែបនេះ បានធ្វើឡើងបន្ទាប់ពីអតីត មន្រ្តីអតីត គណបក្សសង្គ្រោះជាតិ (CNRP) លោក ម៉ៅ មុន្នីវណ្ណបានលើកឡើងថា អតីតសមាជិក គណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ព្រៃស បានស្នើសុំរាជរដ្ឋាភិបាល ពិចារណា លើកលែងទោស ដើម្បីឲ្យពួកគាត់បានទៅជួបជុំ គ្រួសារក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ខាងមុខនេះ ។
ប្រភព ដើមអម្ពិល ៖ https://bit.ly/2HcahEn