រដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខ។ នេះបើតាមការអះអាងរបស់លោកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។ ចំពោះចំនួននេះ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាមើលឃើញថាមានចំនួនច្រើនជាងពេលបោះឆ្នោតមុនៗ។ ការណ៍នេះធ្វើឲ្យពួកគេបារម្ភថា វាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋដែលទៅបោះឆ្នោត។
ប្រភព RFI ៖ https://bit.ly/2qLMp3q