បន្ទាប់ពីអាជ្ញាធរថៃ បានចាប់ខ្លួនលោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរកាលពីថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការស្នាក់នៅប្រទេសថៃហួសទិដ្ឋាការ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានស្នើសុំភាគីថៃឱ្យបញ្ជូនលោក សម សេរី មកកម្ពុជាដើម្បីដាក់ទោសពីបទ «ភេរវកម្ម» ទៅតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។
ប្រភព VOA ៖ https://bit.ly/2qYyZk2