អង្គការអន្ដរជាតិចំនួន៧ រួមមាន ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) អង្គការសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បណ្ដាញប្រជាធិបតេយ្យអាស៊ី (Asia Democracy Network) វេទិកាអាស៊ានដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (Asian Forum for Human Rights and Development) បណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (Asian Network for Free Elections) ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យ និងសេរីនៅអាស៊ាន (Council of Asian Liberals and Democrats) និងអង្គការអាមេរិក NDI បានសរសេរលិខិតរួមមួយផ្ញើទៅរដ្ឋាភិបាលសិង្ហបុរី ឲ្យបើកកិច្ចប្រជុំដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ឲ្យបានល្អប្រសើរឡើងវិញនៅមុនការបោះឆ្នោត ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលមួយនៅប្រទេសនេះនៅថ្ងៃស្អែកផងដែរ។
ប្រភព VOD ៖https://bit.ly/2HyL9Hx