ខណៈដែលការបោះឆ្នោតខិតជិតមកដល់នោះ បញ្ហានយោបាយមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលោក ហង្ស វិទូ មើលឃើញថា អតីតគណបក្សសង្គ្រោះជាតិ នឹងគ្មានផ្លូវរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតឡើយ។ ចំណែកវត្តមានមេដឹកនាំអតីតបក្សប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា ក៏ទំនងជាគ្មានឱកាសដឹកនាំបក្សចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨ ដែរ។ សម្រាប់លោក វិទូ គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត។
ប្រភព ថ្មីៗ ៖ https://bit.ly/2r3iEdL