អ្នកវិភាគនយោបាយយល់ថា បើលោក ហ៊ុន សែន ចង់ឲ្យប្រទេសមានសុខសន្តិភាពពិតប្រាកដនោះ គឺគ្រាន់តែបួងសួង មិនទាន់គ្រប់គ្រាន់នោះទេ។ អ្នកវិភាគសង្គម និងមន្ត្រីបក្សប្រឆាំង បានលើកឡើងថា ដើម្បីជាប្រយោជន៍សម្រាប់ជាតិ លោក ហ៊ុន សែន ត្រូវបង្កើតបរិយាកាសនយោបាយមួយដែលមានការគោរពសិទ្ធិ និងប្រជាធិបតេយ្យឡើងវិញ ដោយការជជែកគ្នារវាងខ្មែរ និងខ្មែរទៅតាមការចង់បានរបស់ពលរដ្ឋ និងសហគមន៍អន្តរជាតិ ទើបប្រទេសអាចមានសន្តិភាពពិតប្រាកដ។
ប្រភព RFA ៖ https://bit.ly/2KpPApS