គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងនៅថ្ងៃទី៣០ មេសានេះ ដាក់ចេញនូវលក្ខខណ្ឌចំនួន ៤ ចំណុច ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ។ គណបក្សនេះបញ្ជាក់ថា ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានអនុវត្តទេនោះ គណបក្សនឹងដកខ្លួនចេញពីការបោះឆ្នោត។ អ្នកវិភាគនយោបាយ យល់ឃើញថា លក្ខខណ្ឌរបស់បក្សនេះ មិនមែនជាចំណុចសំខាន់សម្រាប់ដំណើរការបោះឆ្នោតខាងមុខនោះឡើយ ហើយស្នើឱ្យបក្សនេះគិតគូរឱ្យបានហ្មត់ចត់ពីប្រជាប្រិយភាពរបស់ខ្លួន ប្រសិនបើសម្រេចចិត្តចូលរួមការបោះឆ្នោតមែននោះ។
ប្រភព អាស៊ីសេរី ៖ https://goo.gl/d4GSJL