ក្រោយពីមានការអះអាង ពីលោក សិង្ហ គិរី ប្រធានគណបក្ស ខ្មែររួបរួមជាតិថា លោក ញឹក ប៊ុនឆៃ នឹងក្លាយជា ប្រធានគណបក្សខ្មែរ រួបរួមជាតិឡើងវិញនោះករណីនេះ ត្រូវបានអ្នកនយោបាយ និងមន្រ្តីសង្គមស៊ីវិល បញ្ចេញទស្សនៈ ផ្សេងៗគ្នា។ ជាក់ស្ដែងអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាថា ជាសិទ្ធនយោបាយ របស់លោក ញឹក ប៊ុនឆៃ ចំណែក លោក ពេជ្រ ស្រស់ ថាមិនអាចទៅរួចនោះ ខណៈមន្រ្តីសង្គមស៊ីវិលថា លោកញឹក ប៊ុនឆៃពិបាកទាក់ទាញ ប្រជាប្រិយភាព មកវិញណាស់ ។
ប្រភព ដើមអម្ពិល ៖ https://bit.ly/2HETVaS