គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃអាទិត្យនេះ បានប្រកាសជំហរថា នឹងចូលរួមបោះឆ្នោត នៅខែកក្កដា ខាងមុខ។ សេចក្តីសម្រេចបានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃអាទិត្យនេះ នៅឯស្នាក់ការកណ្តាលគណបក្ស ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងអ្នកតំណាងខេត្តនៃគណបក្សប្រមាណជា ១០០នាក់។ ការសម្រេចរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដូច្នេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចប្រកាសស្វាគមន៍។
ប្រភព RFI ៖ https://bit.ly/2HXkMeh