លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សហគមន៍អន្តរជាតិនៅតែបន្តគាំទ្ររដ្ឋាភិបាលរបស់លោកដដែល ដែលជាប្រតិកម្មតបទៅនឹងអតីតមេបក្សប្រឆាំង ដែលបានអះអាងថា សហគមន៍អន្តរជាតិមិនទទួលកម្ពុជានោះឡើយ
អតីតមេដឹកនាំបក្សនេះ លោក សម រង្ស៊ី កាលពីចុងខែមេសាកន្លងមកនេះ បានស្វែងរកការគាំទ្រពីបណ្ដាប្រទេសមួយចំនួនក្នុងនោះមានទាំងជប៉ុន និងឥណ្ឌូនេស៊ី ឲ្យជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ហើយលោកអះអាងថា សហគមន៍អន្តរជាតិបានគាំទ្រឲ្យមានវត្តមានអតីតបក្សប្រឆាំងមួយនេះនៅក្នុងការបោះឆ្នោតខាងមុខ។
ប្រភព VOD ៖ https://bit.ly/2Ig0gZU