គណបក្សប្រជាធិបតេយ្យមូលដ្ឋានសម្រេចចិត្តចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៃរដ្ឋសភា នៅខែកក្កដាខាងមុខ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយករបស់គណបក្សនៅថ្ងៃទី៦ ឧសភានេះ។ អ្នកវិភាគនយោបាយយល់ថា គណបក្សនេះគួរពិចារណាឱ្យបានហ្មត់ចត់អំពីវត្តមានរបស់ខ្លួន មុននឹងថ្ងៃបោះឆ្នោតមកដល់ ព្រោះវាអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សទៅថ្ងៃមុខ។
ប្រភព RFA ៖ https://bit.ly/2jFY7IX