លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រលោកនៅអឺរ៉ុបថា គ្មានគណបក្សក្រៅរដ្ឋាភិបាលណា អាចជំនួសគណបក្សប្រឆាំងបានទេ ហើយគណបក្សតូចៗចូលរួមការបោះឆ្នោតនោះ គឺនឹងមិនទទួលបានជោគជ័យឡើយ។
ទន្ទឹមនឹងនេះ លោកអំពាវនាវពលរដ្ឋជាថ្មីម្ដងទៀត កុំឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ឲ្យសោះ ទោះបីជាពលរដ្ឋគូសចោលលើសន្លឹកឆ្នោតយ៉ាងណាក្ដី ប៉ុន្តែរបបលោក ហ៊ុន សែននឹងរាប់ចំនួនពលរដ្ឋទៅបោះឆ្នោត ដើម្បីបង្ហាញពីចំនួនពលរដ្ឋទៅបោះឆ្នោតមានច្រើន ហើយទាញយកភាពស្របច្បាប់។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ ខែឧសភា នេះដែរថា ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ គឺមានសារសំខាន់ខ្លាំងណាស់។ លោកបាន ចោទថា ការឃោសនា មិនអោយពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ។
ប្រភពRFA៖ https://bit.ly/2JXMicc