តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់មិញ លោកសម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិបានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរកុំឲ្យទៅបោះឆ្នោត ដែលការធ្វើបែបនេះលោកថា នឹងជួយឲ្យលោកកឹម សុខា មានសេរីភាពឡើងវិញ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីតុលាការកំពូលបានសម្រេចបន្តឃុំខ្លួនលោកកឹម សុខា នៅក្នុងពន្ធនាគារ។ អ្នកនាំពាក្យបក្សកាន់អំណាចហៅការអំពាវនាវនេះថា ជាការបោកប្រាស់ពលរដ្ឋខ្មែរ ព្រោះថា លោកកឹម សុខា មិនអាចមានសេរីភាពដោយសារតែរឿងនេះបានឡើយ។
ប្រភព RFI ៖ https://bit.ly/2rtbSiq