លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណថា លោកនឹងមិនលើកលែងទោសឲ្យមេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ឃុំនោះទេ ដោយថាមេបក្សរូបនេះ ធ្លាប់បានដឹកនាំបាតុម្មផ្តួលរំលំរបបដឹកនាំស្រប់ច្បាប់របស់លោក មិនបានសម្រេច។បើទោះបីជាលោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែ មេបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារពេលនេះ គឺសំដៅទៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ប្រភព VOD ៖ https://bit.ly/2I2Aady