សាលាឧទ្ធរណ៍វនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ ខែឧសភានេះ បានបើកសវនាការ ប្រកាសសាលក្រមដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ហើយឲ្យបន្តឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបដដែល។សូមបញ្ជាក់ថា ជនជាប់ចោទ ១១ រូប ដែលជាមន្ត្រី សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសដាក់ពន្ធនាគារពី ៧ ទៅ ២០ ឆ្នាំ ពីបទចូលរួមនិងដឹកនាំកុបកម្ម ក្នុងព្រឹត្តិការណ៍ហិង្សា នៅក្បែរស្ពាននាគ ប៉ែកខាងកើតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៤៕
ប្រភព ភ្នំពេញប៉ុស្ត៍ ៖ https://bit.ly/2Ip4vT9