ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ប្រកាសថា ពួកគេនឹងរៀបចំបាតុកម្ម នៅមុខស្ថានទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃទី១ខែមិថុនា ខាងមុខនេះ ដើម្បីស្នើសុំឲ្យ ប្រទេសជប៉ុនដកខ្លួនថយ និងបញ្ឈប់ការផ្តល់ជំនួយ សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិរាត្រីនេះ លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានអះអាងថា ការធ្វើបាតុកម្មនៅមុខទូតជប៉ុនគឺជាការបង្ហាញថា ពលរដ្ឋខ្មែរមិនគាំទ្រការបោះឆ្នោត«ក្លែងក្លាយ»នៅកម្ពុជា។
ប្រភពRFI ៖ https://bit.ly/2IDH5pY