នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងជាថ្មីថា ការអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត គឺជាការបំពានសិទ្ធិរបស់ពលរដ្ឋ។ ទោះជាបែបនេះក្តីលោកប្រមុខបក្សកាន់អំណាចក៏បានគូសបញ្ជាក់ដែរថា ប្រសិនបើអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិទៅបោះឆ្នោតកាន់តែតិចនោះ គឺនឹងផ្តល់លទ្ធផលកាន់តែល្អដល់បក្សរបស់លោកក្នុងការឈ្នះឆ្នោត។ ប៉ុន្តែលោកអះអាងថា លោកមិនចង់បានបែបនេះឡើយ។
ប្រភព RFI ៖ https://bit.ly/2GIzapw