គិតត្រឹមថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៨ គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ២៨៤ នាក់ មកពីអង្គភាពសារព័ត៌មានចំនួន ៣៥ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ប្រភព គ.ជ.ប ៖ https://bit.ly/2klgdAj


