បន្ទាប់ពីគណៈគម្មាធិការរៀបចំការបោះឆ្នោត ( គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយចំនួន ២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ យោងតាមប្រការ ៤.១៦ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោត កំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ជាសាធារណៈនា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨: ៣០នាទីព្រឹក នៅសាលប្រជុំអាគារ “ S ” នៃក្រសួងមហាផ្ទៃ។
ប្រភព គ.ជ.ប ៖ https://bit.ly/2siWnJJ