គណបក្សនយោបាយទាំង ២០ ទទួលបានលេងរៀងរបស់ខ្លួននៅលើសន្លឹងឆ្នោតជាផ្លូវការ និងជាប្រវត្តិសាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។សម្តេចព្រះសង្ឃរាជទាំង២ គណៈបានចាប់ឆ្នោតកំណត់លំដាប់លេខរៀង នៅចំពោះមុខ ប្រធាន និងសមាជិក គ.ជ.ប តំណាងគណបក្សនយោបាយទាំងអស់ ស្ថាប័នពាក់ព័ន្ធ ស្ថានទូតចិន ស្ថានទូតថៃ ជំនាញការ JICA ជំនាញការ KOICA មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្តរជាតិធំៗចំនួន ៥០រូប។
ប្រភព គ.ជ.ប ៖ https://bit.ly/2kyK08Y