សហភាពអឺរ៉ុបប្រចាំកម្ពុជាមិនទាន់ប្រកាសអំពីការបញ្ចប់កិច្ចព្រមព្រៀងជាមួយកម្ពុជានៅឡើយទេ ប៉ុន្តែថាមន្ត្រីជាន់ខ្ពស់របស់ខ្លួននឹងមកទស្សនកិច្ចក្នុងឆ្នាំនេះ ដើម្បីស្ទង់មើលស្ថានភាពស្របពេលអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក៏បានថ្លែងថ្មីៗនេះថាគណៈប្រតិភូនៃស្ថាប័នអន្តរជាតិដ៏ធំមួយនេះនឹងមកទស្សនកិច្ចកម្ពុជាក្នុងខែនេះ ឬដើមខែក្រោយហើយថាពួកគេអាចនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយកម្ពុជាដោយសារប្រទេសមួយនេះមិនដើរតាមគន្លងប្រជាធិបតេយ្យ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/2M9Uybh