គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានជ្រើសរើសអតីតប្រធានអង្គការសេដាក (CEDAC) បណ្ឌិត យ៉ង សាំងកុមារ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្ស តាមរយៈការធ្វើសមាជបោះឆ្នោត នៅថ្ងៃអាទិត្យនេះ។ អ្នកជំនាញយល់ឃើញថា នេះជារឿងសាមញ្ញដែលគណបក្សនយោបាយជ្រើសរើសបេក្ខភាពអ្នកមានប្រជាប្រិយភាពជាងគេ ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត ប៉ុន្តែរឿងសំខាន់ គឺគណបក្សមួយនេះ គួរតែស្ទាបស្ទង់ទឹកចិត្តម្ចាស់ឆ្នោតឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តជាចុងក្រោយថា ខ្លួននៅតែចូលរួមបោះឆ្នោត ឬក៏យ៉ាងណា ដើម្បីបង្ហាញប្រាប់ម្ចាស់ឆ្នោតថា ខ្លួនពិតជាស្អាតស្អំ និងជាជម្រើសថ្មីសម្រាប់ពួកគាត់ពិតមែន។
ប្រភព RFA ៖ https://bit.ly/2LFU2ke