គណបក្សហ៊្វុនស៊ិនប៉ិច ច្រានចោលការចោទប្រកាន់ទាំងនេះ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចដែលត្រូវបានបញ្ចប់មុខដំណែង ដោយសារតែទំនាស់ផ្ទៃក្នុងដ៏ចម្រូងចម្រាស បានព្រមានពីការបែកបាក់គណបក្សមួយនេះកាន់តែខ្លាំងសាជាថ្មី បើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែដឹកនាំខ្វះគុណធម៌ បន្តស្ដាប់មន្ត្រីដែលតែងតែអែបអប ញុះញង់ និងលោភលន់ បក្ខពួកនិយមជាដើម។