ក្រោយពីអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រោមការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ លោកហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា វាជារឿងគួរឲ្យអស់សំណើច។ ជាមួយនឹងការអស់សំណើច លោកហ៊ីង ប៊ុនហៀង ក៏បានប្រាប់ទៅអាមេរិកវិញថា ឲ្យដកយកទ្រព្យសម្បត្តិរបស់លោកឲ្យអស់ចុះបើមាននៅអាមេរិកនោះ។
ប្រភព RFI ៖ https://bit.ly/2JFTOsu