តំណាងរាស្ត្រសហរដ្ឋអាមេរិកចំនួន ៨រូប បានសរសេរលិខិតមួយច្បាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ដើម្បីឱ្យឯកអគ្គរដ្ឋទូតរូបនេះ បន្តការតស៊ូមតិតទៅទៀត ដើម្បីឱ្យមានការដោះលែងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដោយអាជ្ញាធរនៃរបបក្រុងភ្នំពេញ។
មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកគាំទ្រអន្តរាគមន៍របស់សហរដ្ឋអាមេរិក ព្រោះពួកគេទាំងពីរមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។
ប្រភព RFA ៖ https://bit.ly/2LSN7nL