បន្ទាប់ពីបាតុកម្មនៅបុរី New York ម្សិលមិញ ថ្ងៃនេះក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិរាប់រយនាក់បានរៀបចំធ្វើបាតុកម្មមួយទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុនផ្ទាល់ ដោយអំពាវនាវឲ្យប្រទេសនេះផ្អាកការគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា។ បើទោះបីជាមានបាតុកម្មជាបន្តបន្ទាប់យ៉ាងនេះក្តី តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាអះអាងថា វាគ្មានប្រសិទ្ធភាពដែលធ្វើឲ្យរដ្ឋាភិបាលជប៉ុនទទួលយកនោះឡើយ។
ប្រភព RFI ៖ https://bit.ly/2LYyfnP