អភិបាលរដ្ឋចាំរដ្ឋវ៉ាស៊ីនតុន (Washington State) បានចេញលិខិត និង ចោទសួរ ព្រឹទ្ធសភានិង តំណាងរាស្ត្រអាមេរិកាំងប្រចាំរដ្ឋវ៉ាស៊ីនតុន (Washington State) ៤រូប ដែលចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតថាជាតំណាងស្របច្បាប់របស់សហរដ្ឋអាមេរិក។ ២ នាក់ក្នុងចំណោមពួកគេ បានចេញមុខទទួលស្គាល់ថា ព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ជាការបោះឆ្នោតមិនមានភាពស្របច្បាប់។ ការទទួលស្គាល់នេះ ធ្វើឡើងស្របពេលដែលលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ខណៈដែលសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសបស្ចឹមលោក ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។