ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតបានបញ្ចប់ហើយ នៅថ្ងៃទី៦ សីហានេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបឋម នៅថ្ងៃទី១១ សីហា។
លទ្ធផលនៃការបោះឆ្នោត គ្មានករណីសង្ស័យ ឬភាពមិនប្រក្រតីអ្វីឡើយ ។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា ចំនួនសន្លឹកឆ្នោតបានការ ឬមិនបានការ រួមទាំងអ្នកបោះឆ្នោត មានចំនួនត្រឹមត្រូវ តាមការគណនា។
ប្រភព ថ្មីៗ ៖ https://bit.ly/2AQFjSW