បក្ស​កាន់​អំណាច​ថា​ មិន​ចរចា​ទោះបី​មាន​សម្ពាធ​ខ្លាំង

2018-08-09 09:35:00 5190 Views

បក្ស​កាន់អំណាច​នៅ​តែ​មាន​ជំនឿ​ថា ទណ្ឌកម្ម​អន្តរជាតិ​ដែល​មាន​ចេតនា​ចង់​ឲ្យ​មាន​ការ​សម្របសម្រួល​នយោបាយ​ជាមួយ​អតីត​បក្សប្រឆាំង​គឺ​មិន​អាច​មាន​ប្រសិទ្ធភាព​មក​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ ក្រោយ​ការបោះឆ្នោត​ដែល​ខ្លួន​ឈ្នះ​កាន់កាប់​អំណាច​ទាំង​ស្រុង​នោះ​ដោយ​អះអាង​ថា សន្ធឹក​សូរសំឡេង​នៃ​ការដាក់​សម្ពាធ​ទាំងឡាយ វា​គ្រាន់​តែ​ជា​ការ​គំរាមកំហែង​ដដែលៗ​តែ​ប៉ុណ្ណោះ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​ឈ្នះឆ្នោត​លើសលប់​គ្រប់គ្រង​អាសនៈ​រដ្ឋសភា​ទាំង​ ១២៥ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ចម្បង​​ត្រូវ​បាន​រំលាយ​ចូលរួម​ប្រកួត​ប្រជែង​នោះ​បាន​ថ្លែង​ដោយ​មាន​ជំនឿ​មុតមាំ​ថា សម្ពាធ​ ឬ​ទណ្ឌកម្ម​ពី​អន្តរជាតិ​ដែល​ចង់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ថយក្រោយ​មួយ​ជំហាន ដើម្បី​ងាក​ទៅ​រក​តុ​ចរចា​ជាមួយ​អតីត​គណបក្ស​ប្រឆាំង​គឺជា​រឿង​មិន​អាច​ទៅ​រួច​។

ប្រភព postkhmer ៖ https://bit.ly/2MrydFI


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា