សង្គមស៊ីវិល ស្នើសុំឲ្យមានការចាត់វិធានការការពារសុវត្ថិភាពអតីតយុទ្ធជនពិការម្នាក់ឈ្មោះ ហេង សឿន រស់នៅភូមិព្រៃពាយ ឃុំព្រៃផ្ដៅ ស្រុកឈូក ខេត្តកំពត ក្រោយពីមានការចុះផ្សាយថា អតីតយុទ្ធជនពិការរូបនេះ បានបំផុសបំផុលឲ្យជនអនាធិបតេយ្យទៅកាប់ទន្ទ្រានដីខុសច្បាប់ នៅទីតាំងភូមិព្រៃពាយ។ លោក ហេង សឿន ថា ជនមានអំណាចរំលោភយកដីពលរដ្ឋ នៅភូមិព្រៃពាយ បានខឹងសម្បាររូបលោក និងចង់គំរាមអ្នកភូមិដទៃទៀត ឲ្យបោះបង់ចោលដីធ្លី ទុកដីឲ្យក្រុមហ៊ុន។
ប្រភព RFA ៖ https://bit.ly/2B6Ag0W