គណបក្សខ្មែរឈប់ក្រ ប្រកាសថាខ្លួនមិនទទួលស្គាល់លទ្ធផលបោះជាតិអាណត្តិទី៦នេះទេ និងស្នើឲ្យមានការបោះឆ្នោតឡើងវិញ។
ក្នុងសន្និសីទកាសែតកាលពីព្រឹកមិញនៅទីស្នាក់ការគណបក្សនេះនៅរាជធានីភ្នំពេញ ប្រធានគណបក្សខ្មែរឈប់ក្រ លោកក្រវ៉ាញ ដារ៉ន បានប្រកាសបន្តផ្ទាល់តាមរយៈបណ្តាញអ៊ីនធឺណែតពីសហរដ្ឋអាមេរិកមកថា គណបក្សលោកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩កក្កដាកន្លងទៅទេ ដោយសារមិនមានភាពប្រក្រតីនិងតម្លាភាព ហើយក៏ស្នើសុំបោះឆ្នោតឡើងវិញដោយមានសហគមន៍អន្តរជាតិចូលរួមត្រួតពិនិត្យ។
ប្រភព VOD ៖ https://bit.ly/2M4msch