កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា អំពាវនាវឱ្យប្រទេសអូស្ត្រាលីដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ កំពុងមានវត្តមាននៅប្រទេសអូស្ត្រាលី និងគ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) នៅសប្ដាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដើម្បីឱ្យជួយស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ប្រភព RFA ៖ https://bit.ly/2Mmi0ET