បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានមតិជាតិ និងអន្តរជាតិមួយចំនួនដូចជា ប្រទេសចិន រុស្ស៊ី វៀតណាម ឡាវ ថៃ ហ្វីលីពីន និងសិង្ហបុរីបានអបអរសាទរចំពោះប្រទេសកម្ពុជា ជុំវិញដំណើរការបោះឆ្នោតដែលប្រព្រឹត្តទៅដោយរលូន មានសន្តិភាព ហើយបានចាត់ទុកថាជាការទទួលបានជោគជ័យនៅក្នុងផ្លូវប្រជាធិបតេយ្យហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំគណបក្សកំពុងកាន់អំណាចនឹងបន្តដឹកនាំរដ្ឋាភិបាលថ្មីកាលពីសប្តាហ៍មុនបានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី ៦ ខែកញ្ញាទោះជាការបោះឆ្នោតនេះត្រូវប្រទេសលោកខាងលិចបានមើលឃើញថាមិនស្របតាមលទ្ធិប្រជាធិបតេយ្យ មិនសេរី និងមិនយុត្តិធម៌ដោយបានចេញសេចក្ដីប្រកាសពីជំហររបស់ពួកគេជាបន្តបន្ទាប់ក្តី។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2nzzDDu