ក្រោយពីការដាក់ពាក្យបណ្តឹង ទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យសើរើរាប់សន្លឹកឆ្នោតឡើងវិញ មិនបានប៉ុន្មានម៉ោងផង ប្រធានគណបក្ស យុវជនកម្ពុជា លោក ពជ្រ ស្រស់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា លោកបានទៅដកពាក្យបណ្តឹងវិញរួចរាល់ហើយ នៅម៉ោងប្រមាណជាជិត ៣រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ។
ការដកពាក្យបណ្តឹងនេះ ត្រូវបានលោកអះអាងថា មិនទាន់គ្រប់លក្ខណៈ តាមនីតិវិធីច្បាប់៕
ប្រភព ដើមអម្ពិល៖ https://bit.ly/2nAjWvG