លោកMarK Field រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអង់គ្លេសនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ សីហាសប្តាហ៍ក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺ លោកMarK Field នឹងលើកយករឿងការបោះឆ្នោតដែលទើបកន្លងផុតទៅនេះមកនិយាយដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន។
ប្រភព RFI ៖ https://bit.ly/2N1bErH