ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្ដែងការព្រួយបារម្ភអំពីបរិយាកាសសិទ្ធិមនុស្សក្នុងអំឡុងពេលនៃការបោះឆ្នោត។ អង្គការនេះបានកត់សម្គាល់គណបក្សប្រឆាំងដ៏សំខាន់មួយគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីខែ វិច្ឆិកា ហើយមេដឹកនាំរបស់គណបក្សនេះនៅតែជាប់ក្នុងមន្ទីរឃុំឃាំងដោយសារការចោទប្រកាន់ពីបទក្បត់ជាតិ។
ប្រភព VOA ៖ https://bit.ly/2BprTxk